ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកមានការស្រកចុះនៅផ្លូវវាងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា, នាថ្ងៃសៅរ៍ទី៩ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅផ្លូវវាងក្រុងសិរីសោភ័ណ និងពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព លើផ្លូវវាងក្រុងសិរីសោភ័ណ ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ដែលរស់នៅលើទីទួលសុវត្ថិភាពទាំងអស់គ្នា ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវត្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោយពីគ្មានភ្លៀងក្នុងរយៈពេល១សប្តាហ៍មកនេះ ស្ថានភាពទឹកមានការស្រកចុះច្រើន មានសភាពធូរស្រាលទឹកបន្តហូរស្រុងទៅផ្នែកខាងក្រោម ទៅទន្លេសាប គិតត្រឹមថ្ងៃទី៩ តុលា ឆ្នាំ២០២១នេះ៕

ដោយ ៖ សិលា


ចែករំលែក៖