ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះយោធានៅបូឡាវី ស្លាប់៦នាក់

ចែករំលែក៖

មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានអាកាសបូឡាវី កាលពីថ្ងៃទី៩ខែតុលា បានធ្លាក់នៅតំបន់ព្រៃអាម៉ាហ្សូន ស្ថិតនៅភាគឦសានប្រទេសនេះ បណ្តាលឲ្យមនុស្ស ទាំង៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។

តាមការប្រកាសរបស់កម្លាំងប៉ូលិស បូឡាវី អាកាសយានិកយោធា២នាក់ និងអ្នកដំណើរ៤នាក់ជាជនស៊ីវិលនៅលើយន្តហោះនោះបានស្លាប់ទាំងអស់ដោយសារតែគ្រោះថ្នាក់ធ្លាក់យន្តហោះ។
យន្តហោះសំណាងអាក្រក់នោះបានឆាបឆេះពេលធ្លាក់ចូលក្នុងតំបន់ព្រៃឈើអាម៉ាហ្សូន ។ ពលរដ្ឋនៅក្នុងសហគមន៍ Agua Dulce នៅជិតកន្លែងកើតហេតុជាងគេបានចូលរួមពន្លត់ភ្លើង ដែលអាចរាលដាលឆេះព្រៃកាន់តែខ្លាំង។
មន្ត្រីជំនាញប្រទេសបូឡាវី នឹងបើកការស្រាវជ្រាវពីករណីគ្រោះថ្នាក់ខាងលើ ថាបណ្តាលមកពីបញ្ហាបច្ចេកទេស ឬអាកាសធាតុ។ មកទល់ពេលនេះអត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ៕ ដោយ៖ធីរីណា

រូបថត៖CNN

រូបថត៖BBC


ចែករំលែក៖