ព័ត៌មានទាន់ហេតុការណ៍៖

មកដឹងពីទ្រព្យសម្បត្តិសុទ្ធរបស់ម្ចាស់ក្លិប Newcastle United ថ្មីគឺព្រះអង្គម្ចាស់ Mohammed bin Salman

ចែករំលែក៖

ការលក់ក្លិNewcastle United ទៅឱ្យមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃព្រហស្បតិ៍បាននាំមកនូវទស្សនីយភាពរីករាយពីកីឡដ្ឋាន St James ខណៈដែលអ្នកគាំទ្របានចាប់ផ្តើមសុបិនអំពីអនាគតរបស់ក្លិបជាលើកដំបូងក្នុងរយៈពេលយូរបន្ទាប់ពីភាពជាម្ចាស់កម្មសិទ្ធិ១៤ឆ្នាំរបស់ Mike Ashley បានមកដល់បញ្ចប់។

បុរសដែលត្រូវបានគេជឿជាក់ថា នៅពីក្រោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតគឺព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ព្រះជន្ម៣៦វស្សា ទោះបីជា Premier League ចង់បញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គនឹងមិនមែនជាអ្នកទទួលខុសត្រូវក្នុងការសម្រេចចិត្តក៏ដោយក៏គេដឹងយ៉ាងច្បាស់ថា ព្រះអង្គគឺជាអ្នកនៅពីក្រោយនៃការគ្រប់គ្រងនេះ

សេចក្តីថ្លែងការណ៍របស់ក្របខ័ណ្ឌ Premier League បាននិយាយថាក្របខ័ណ្ឌ Premier League, ក្លិបបាល់ទាត់ Newcastle United និងក្រុមហ៊ុន St James Holdings Limited បានដោះស្រាយវិវាទជុំវិញការកាន់កាប់ក្លិបនេះដោយសម្ព័ន្ធក្រុមហ៊ុន PIF, PCP Capital Partners និង RB Sports & Media”

សេចក្តីថ្លែងការណ៍បន្តថា “បន្ទាប់ពីបញ្ចប់ការគ្រប់គ្រង ម្ចាស់ក្លិ និងនាយកនៃក្របខ័ណ្ឌ Premier League ក្លិបត្រូវបានលក់ទៅឱ្យក្រុមហ៊ុនភ្លាមៗ។ វិវាទផ្លូវច្បាប់ពាក់ព័ន្ធនឹងអង្គភាពណាដែលជាម្ចាស់ ឬមានសមត្ថភាពគ្រប់គ្រងក្លិបបន្ទាប់ពីការកាន់កាប់។ គ្រប់ភាគីទាំងអស់បានយល់ស្របថា ការដោះស្រាយគឺជាការចាំបាច់ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់យូរអង្វែងសម្រាប់អ្នកគាំទ្រជុំវិញភាពជាម្ចាស់របស់ក្លិ

ឥឡូវនេះក្របខ័ណ្ឌ Premier League បានទទួលការធានាដោយស្របច្បាប់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតនឹងមិនគ្រប់គ្រងក្លិបបាល់ទាត់ Newcastle United ឡើយ។ គ្រប់ភាគីទាំងអស់រីករាយដែលបានបញ្ចប់ដំណើរការនេះដែលផ្តល់ភាពជាក់លាក់ និងភាពច្បាស់លាស់ដល់ក្លិបបាល់ទាត់ Newcastle United និងអ្នកគាំទ្ររបស់ពួកគេយ៉ាងណាក៏ដោយឈ្មោះរបស់ bin Salman ច្បាស់ជាបន្តជាប់ទាក់ទងនឹងក្លិប Newcastle United ដូច្នេះអ្នកគាំទ្រខ្លះនឹងឆ្ងល់ថាតើគាត់មានលុយប៉ុន្មាន?

តើព្រះអង្គ Mohammed bin Salman មានទ្រព្យសម្បត្តិប៉ុន្មាន?ទ្រព្យសម្បត្តិរួមនៃមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតមានចំនួន៣២០ពាន់លានផោន ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធរបស់ព្រះអង្គត្រូវបានគេជឿថា មានប្រហែល១៣ពាន់លានផោន។

ខណៈដែលនេះគឺនៅពីក្រោយទ្រព្យសម្បត្តិសុទ្ធចំនួន១៧ពាន់លានផោនដែលម្ចាស់ក្លិMan City លោក Sheikh Mansour មាន, ព្រះអង្គ Bin Salman មានទ្រព្យសម្បត្តិរបស់គ្រួសាររាជវង្សអារ៉ាប៊ីសាអ៊ូឌីតនៅពីក្រោយគាត់ដែលមានទ្រព្យសម្បត្តិសរុប ១.៣ទ្រីលានផោន។ ក្នុងករណីនេះម្ចាស់ក្លិManchester City មានទ្រព្យសម្បតិចាញ់ម្ចាស់ក្លិបថ្មីរបស់ Newcastle ព្រោះគ្រួសាររាជវង្ស Abu Dhabi មានទ្រព្យសម្បត្តិសុទ្ធតែ៥០០ពាន់លានផោនប៉ុណ្ណោះ ៕

ដោយ៖ ភារៈ(រូបភាព ៖ MARCA)


ចែករំលែក៖