ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនរួមនិងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៦កញ្ចប់ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣និង ៣០នាទី ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ុន ណារាយ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។                                                                                       – សម្ភារ:ដកហូត: ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៦កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖