នៅមុនពេលរដូវរងាចូលមកដល់ និងការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ជិតមកដល់ ចិនបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ពិសេសគឺដូសជំរុញបន្ថែមឬដូសទីបី។
មកទល់ពេលនេះ មានខេត្តចំនួន៩ ហើយនៅក្នុងប្រទេសចិនបានចាក់ដូសទីបី ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ក្រៅពីនេះនៅមានទីក្រុងជាច្រើនទៀតក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីផងដែរជូនដល់ពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនដើម្បីធានាថា នឹងមិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួននោះឡើយ។ ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ-៥៩ឆ្នាំដែលបានចាក់ដូសទីពីររួចរាល់រយៈពេល៦ខែគឺអាចទៅចាក់វ៉ាក់សាំងដូសទីបីបាន ។
គិតត្រឹមថ្ងៃទី៩ ខែតុលា គណៈកម្មាធិការសុខាភិបាលចិនបានប្រកាសថា បានចាក់វ៉ាក់សាំងជូនពលរដ្ឋរហូតដល់ទៅ ២,២២ពាន់លានដូស ។ បច្ចុប្បន្នចិនមានមនុស្ស៣ក្រុមនឹងត្រូវចាក់ដូសទីបី ក្នុងនោះមានបុគ្គលិកធ្វើការនៅតាមព្រំដែន បុគ្គលិកមន្ត្រីគយ អាកាសចរណ៍ បុគ្គលិកធ្វើការនៅទីតំាងធ្វើចត្តាឡីស័ក…។
ចិនគឺជាប្រទេសដែលផ្ទុះការឆ្លងកូវីដ-១៩មុនគេបង្អស់នៅលើពិភពលោក ហើយប្រទេសដែលមានពលរដ្ឋច្រើនជាងគេបង្អស់នេះបានយកឈ្នះកូវីដ-១៩ បានយ៉ាងឆាប់រហ័សដោយសារតែការគ្រប់គ្រងបានល្អ ។ នៅពេលនេះចិនមិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ឡើយលើកលែងតែករណីនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ៕ ដោយ៖ធីរីណា
ប្រភពរូបថត៖VOV.VN