ខេត្តរតនគិរី៖ ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់មានបញ្ហាសុខភាពបានបើករថយន្តធ្លាក់ចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវកែងស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។
លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ អនុប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះថា ជនរងគ្រោះមានឈ្មោះសយ សារ៉ុម មុខងារប្រធានសាខាធនាគារABA ប្រចាំខេត្តរតនគិរី ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោមក្រុងបានលុង បានបើករថយន្តម៉ាកឡិចស៊ីស៤៧០ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2S-9873 (បើកបរម្នាក់ឯង)(ស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ)។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅភ្នំពេញធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តយកមករក្សាទុកបណ្តោះអាសន្ននៅស្នងការនគរបាលខេត្តរតនគិរី៕
ដោយ៖ ជ្រោយពេជ្រ