ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមពិធីបើកយុទ្ធនាការណ៍ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ)នៅកងពលតូចលេខ៧០ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានបន្តចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសជំរុញ តាមគោលដៅសង្កាត់ទាំង៧ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ដែលចាប់ផ្តេីមនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តទៅ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរសលនៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់ និងដែលបានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ពេញលេញកាលពីខែឧសភា ឆ្នាំ២០២១ ដោយកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ សូមមេត្តារួសរាន់មកចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នេះ ដោយភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំង ឬចុងសន្លឹកប័ណ្ណចាក់វ៉ាក់សាំងលេីកទី១ លេីកទី២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដេីម្បីចាក់វ៉ាកសាំងនៅទីតាំងតាមបណ្តាសង្កាត់ដែលខ្លួនកំពុងរស់នៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះតទៅ៕
ដោយ៖សហការី