ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់-ទទួល ឯកសណ្ឋានជូនដល់មន្ដ្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក អ៊ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា,នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះផងដែរ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិតការអន្តរជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ (Record of Discussion) និងត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ (JC) លើកទី១១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពាក់កណ្តាលខែធ្នូខាងមុខនេះ៕
ដោយ ៖ សិលា