ព័ត៌មានទាន់ហេតុការណ៍៖

Andy Murray ផ្តួល Carlos Alcaraz ឈានទៅជុំទី៣កម្មវិធី Indian Wells

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានផ្តួលយុវជនអេស្ប៉ាញ Carlos Alcaraz ក្នុងលទ្ធផល ៥-៧ ៦-៣ ៦-២ ដើម្បីឡើងទៅជុំទី៣ នៅកម្មវិធី Indian Wells Murray បាននាំមុខ ៣-០ ប៉ុន្តែត្រូវបានវាយបកវិញ ៤-៤ ហើយបន្ទាប់ពីបរាជ័យក្នុងការដណ្តើមបានពិន្ទុលើកីឡាករ Alcaraz ក្នុងលទ្ធផល ៥-៤ ។

Murray ​មានវ័៣៤ឆ្នាំបានប្រកួតរហូតដល់២សិតក្នុងការសម្រេចយកឈ្នះនៅសិតទី៣ ឆ្ពោះទៅរកការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយប្រឆាំងនឹងកីឡាករវ័យ១៨ឆ្នាំខាងលើក្នុងរយៈពេល៣ម៉ោងនិង០៣ នាទី។

ជ័យជម្នះនេះនឹងផ្តល់ឱ្យ Murray ដែលជាប់ចំណាត់ថ្នាក់ទី១២១ក្នុងចំណាត់ថ្នាក់បុរសជាមួយនឹងការលើកទឹកចិត្តជាច្រើន ខណៈដែលគាត់បន្តការវិលត្រឡប់មកប្រកួតចុងក្រោយរបស់គាត់បន្ទាប់ពីរយៈពេល៤ឆ្នាំដែលត្រូវបានរំខានបន្ទាប់ពីរងរបួសត្រគាករបស់គាត់ កីឡាកររូបនេះនឹងប្រកួតជាមួយកីឡាករ Alexander Zverev លំដាប់ទី៣នៅជុំបន្ទាប់ បន្ទាប់ពីជនជាតិអាឡឺម៉ង់រូបនេះបានផ្តួលកីឡាករសញ្ជាតិអាមេរិក Jenson Brooksby ក្នុងលទ្ធផល ៦-៤ ៣-៦ ៦-១ ។

Murray បាននិយាយក្រោយចប់ការប្រកួតថា វាគឺជាការប្រកួតដ៏អស្ចារ្យមួយដែលពិតជាមានលក្ខខណ្ឌដ៏លំបាក។ “វិធីដែលខ្ញុំប្រកួតបន្ទាប់ពីចាញ់សិតទី១ គឺអស្ចារ្យព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែឈ្នះសិតទី១នោះ។ ខ្ញុំបានបង្កើតឱកាសជាច្រើន ប៉ុន្តែមិនចាប់យកវាទេ វានឹងងាយស្រួលក្នុងការធ្វើឱ្យបាត់បង់ តែខ្ញុំនៅតែប្រយុទ្ធនិងបញ្ចប់វាបានយ៉ាងល្អ” ។

ក្នុងការប្រកួតផ្នែកនារីវិញ កីឡាការិនី Victoria Azarenka បានផ្តួលកីឡាការិនី Petra Kvitova ក្នុងលទ្ធផល ៧-៥ ៦-៤ ហើយនឹងបន្តយកឈ្នះលើកីឡាការិនីបេឡារុស Aliaksandra Sasnovich ដែលបានផ្តួលកីឡាការិនីលេខ១១ Simona Halep ដោយពិន្ទុដូចគ្នានៅជុំទី៤ ។

ចំណែកកីឡាការិនីប៉ូឡូញ Iga Swiatek បានផ្តួលកីឡាការិនីរុស្ស៊ី VeronikaKudermetova ដោយឈ្នះការប្រកួតតែ១គ្រាប់ប៉ុណ្ណោះ ហើយកីឡាការិនីទី៤របស់អ៊ុយក្រែន Elina Svitolina បានធ្វើការធ្ងន់ដោយបានផ្តួលកីឡាការិនីSorana Cirstea ៤-៦ ៦-៤ ៧-៦ (៧-៣)

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖