ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកគេចពីម៉ូតូពីរគ្រឿងឡើងទ្រូងផ្លូវបែកកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាក់ស៊ីមួយគ្រឿងបើកឆ្លងស្តុបគេចពីម៉ូតូពីរគ្រឿងដែលជិះល្មើសស្តុបបណ្ដាលឲ្យរថយន្តបើកឡើងកល់ទ្រូងផ្លូវបែកកង់ទៅមុខលែងរួច។

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលការពីវេលាម៉ោង១១ និង២០ នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបR6 ក្នុងតំបន់បឹងកក់ តាមផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺរថយន្តតាក់ស៊ីម៉ាកស្តារិច ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2Q. 9222  ប្រភពព័ត៌មានពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានធ្វើដំណើរតាមផ្លូវR6 ពីកើតទៅលិច មកដល់ត្រង់ស្តុបR6 បានបត់ឆ្វេងឡើងផ្លូវលេខ១០២ កំពុងតែបត់ឆ្លងស្រាប់តែមានម៉ូតូពីរគ្រឿងមិនចាំម៉ាកជិះឆ្លងបំពានស្តុបធ្វើម្ចាស់រថយន្តបួងចង្កូតគេចពីម៉ូតូដើម្បីកុំឲ្យបុកម៉ូតូបានឡើងទ្រូងផ្លូវកល់បែកកង់មុខទៅមុខលែងរួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសន្តិសុខក្នុងតំបន់បឹងកក់បានចុះមកដល់កន្លែងកើតហេតុដោយសារតែមិនមានអ្នករងរបួសសមត្ថកិច្ចមូលដ្ឋានបានត្រឡប់ទៅវិញ ចំណែកសន្តិសុខបានសំរួលចរាចរណ៍ និងមើលទ្រូងផ្លូវដែលខូចខាតរួចម្ចាស់រថយន្តបានសងសំណង១៥០ដុល្លារទៅឱ្យខាងសន្តិសុខបឹងកក់ដើម្បីបញ្ចប់រឿង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖