ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យចំនួន​ ៨នាក់ ពាក់ព័ន្ធបទល្មើស០៤ករណី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាប និងបញ្ជូនសំណុំរឿង បទល្មើសផ្សេងៗពីគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានប្រុស៧នាក់ និងស្រីម្នាក់ ។ 

បើ​តាមលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់​ បានឱ្យដឹងថា​ ជនសង្សយ័ទាំង៨នាក់ ពាក់ពន្ធ័បទល្មើសចំនួន០៤ករណីរួមមាន៖

*១-បទល្មើសលួច០២ករណី មានជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ។ 

*២-បទល្មើសហឹង្សាដោយចេតនា ០១ករណី ជនសង្ស័យចំនួន០៣នាក់ប្រុស ។ 

*៣- បទល្មើសធ្វើឲ្យខូចខាតដោយចេតនា (គាស់ទម្លុះទម្លាយ) ០១ករណី ជនសង្ស័យចំនួន០១នាក់ប្រុស ។

*៤-អនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ 

បច្ចុប្បន្នកម្លាំងជំនាញ​ កំពុង​ឃាត់ខ្លួន​ជនសង្ស័យទាំងអស់នេះ​ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេីម្បីក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការ​បន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖