ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឲ្យដឹងនៅថ្ងៃទី១២​ តុលា​ ២០២១នេះ​ ស្ដីពីការបង្ក្រាបជាក់ស្ដែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតបុ័ងតោ)​ ​កាលពីម្សិលមិញត្រង់ចំណុចផ្ទះលេខ១៩៦ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់​រួមមាន​ ៖​ 

    ទី១-ឈ្មោះ ម៉ាត់ សេង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ទី២-ឈ្មោះ ប៊ុត សុផាត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយវត្ថុតាងចាប់យក៖ ក្រាមសថ្លាចំនួន២១កញ្ចប់ថង់ (តូច២០កញ្ចប់ថង់ ,ធំល្មម០១កញ្ចប់ថង់) , កាំបិតបុ័ងតោចំនួន០១ , ទូរស័ព្ទម៉ាកNOKIA C2 ពណ៌ខ្មៅ ចំនួន០១គ្រឿង ,ម៉ាស់ ពណ៌ខៀវមានរូបតុក្កតាចំនួន០១ ។ 

     ក្នុងរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ បានបញ្ចាក់ថា​ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះបង្រាបករណីជាក់ស្ដែង មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតបុ័ងតោ) ត្រង់ចំណុចទីតាំងខាងលេីហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់​ដែលកំពុងអង្គុយក្នុងផ្ទះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ឆែកឆេរ រកឃើញក្រាមសថ្លាចំនួន២១កញ្ចប់ថង់ (តូច២០កញ្ចប់ថង់ ,ធំល្មម០១កញ្ចប់) ដែលជនសង្ស័យឈ្មោះ ម៉ាត់ សេង បានរុំក្នុងម៉ាស់ ពណ៌ខៀវ ដែលសៀតនៅជាប់ជញ្ជាំងផ្ទះ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមច្បាប់តែម្ដង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖