ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន(តាអាង) ! ល្បី រំលោភយកអាងទឹករបស់រដ្ឋហើយ មានចេតនាទុច្ចរិតដាក់ថ្នាំបំពុលសម្លាប់គោអ្នកស្រុកជាច្រើនទៀត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដំណឹងបឋម ! ឮថា, រំលោភយកអាងទឹករបស់រដ្ឋហើយ មានចេតនាទុច្ចរិតដាក់ថ្នាំបំពុលសម្លាប់គោអ្នកស្រុកជាច្រើនទៀត តាមវាលស្រែ មាត់បឹង , ប្រជាពលរដ្ឋសូមសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធស្រាវជ្រាវ រកការពិត ។ ករណីនេះកើតឡើងនៅខេត្តកំពង់ធំ !

ល្បីថា, ជនរំលោភយកអាងទឹករបស់រដ្ឋ មាន ឈ្មោះ (តាអាង) នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បើជាករណីពិតប្រាកដមែន (តាអាង) គាត់ ស្វាគមន៍ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ទើបឡើងកាន់តំណែងពីម្សិលមុិញហើយ ! ដើម្បីមានវិធានការក្តៅតាមផ្លូវច្បាប់។
អ្នកភូមិនិយាយថា, (តាអាង) ជាឈ្មួញរកស៊ីធ្វើស្រែលក្ខណៈទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ គាត់ហាក់បំពានច្បាប់ធ្ងន់ធ្ងរ ។
លោក សុិន វីរ: ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានអោយអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ដឹងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា, លោកបានដឹងករណីនេះហើយ ! កំពុងមានចំណាត់ការ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងផងដែរ លោកមានចំណាត់ការក្នុងករណីនេះ ខណៈ” ប្រទេសច្បាប់”៕

ដោយ៖ សិលា


ចែករំលែក៖