ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះដុតបំផ្លាញទំនិញខូចគុណភាពចំនួន ២.៦៥៥,៦២គីឡូក្រាមដែលដកហូតបានគន្លងមក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញដុតបំផ្លាញផលិតផល ខូចគុណភាព​ចម្រុះ និងហួសកាលបរិច្ឆេទការប្រើប្រាស់ធ្វើការចាប់ និង ដកហូត នៅតាមទីផ្សារកន្លងមកសរុប មាន ចំនួន ២.៦៥៥,៦២គីឡូក្រាមនៅថ្ងៃ ទី ១២  ខែតុលា  ឆ្នាំ ២០២១នេះ មន្ត្រីសាខា ក.ប.ប.  ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តី មន្ទី​រពាណិជ្ជកម្ម ខេត្ត បានចុះចាប់និង ដកហូត ផលិតផល ដែលខូចគុណភាពនិងហួសកាលបរិច្ឆេទការប្រើប្រាស់ដាក់លក់នៅ តាមទីផ្សារទំនិញខូចគុណភាពទាំងអស់នេះត្រូវក្រុមឈ្មួញធ្វើសកម្មភាព លួចដឹក ជញ្ជួន ខុសច្បាប់តាមច្រករបៀងចេញពីប្រទេសថៃ យកមកដាក់លក់តាមទីផ្សារបានធ្វើពិធីដុតបំផ្លាញចោលតាម នីតិវិធី នៅទីតាំងដីឡូតិ៍មួយ កន្លែងស្ថិតនៅសង្កាត់ ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

ផលិតផលទាំងនោះ រួមមាន៖ ១-នំធុង  មាន ចំនួន  ៦៨ធុងស្មើ ២៧២គីឡូ ក្រាម,២ -ទឹក ដោះ គោ  Dutch Mill មាន ចំនួន  ២០៧០ដប  ស្មើ  ១,៧១៨.១០គីឡូ ក្រាម,៣-ទឹក ដោះ គោ ស្រស់  Meji មាន ចំនួន  ៣០០ដប  ស្មើ  ៦០០លីត្រ  ,៤-យ៉ាអ៊ួរ  Dutch Nata De Coco មាន ចំនួន ២១យួរ ស្មើ  ៦៥.៥២គីឡូ ក្រាម  សរុប មាន ចំនួន ២,៦៥៥.៦២គីឡូក្រាម ពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យខូចសុខភាព ហើយត្រូវបានសមត្ថកិច្ចចម្រុះធ្វើការដកហូតកន្លងមក ។

មន្ត្រី សាខា  ក.ប.ប.  ខេត្ត បបន្ទាយមានជ័យ និងមន្រ្តី មន្ទីរ ពាណិជ្ជកម្ម ខេត្ត បាន ប្រាប់ឲ្យដឹងថា៖ការដុតបំផ្លាញចោលផលិតផល ខូចគុណភាព  និង ហួសកាលបរិច្ឆេទ ប្រើប្រាស់  មានការចូលរួមពី លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត លោក ស្វាយ ជាអភិបាលស្រុកម៉ាឡៃ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងឱកាសដុតបំផ្លាញ ផលិតផល ខូចគុណភាព និង ហួសកាល បរិច្ឆេទការប្រើប្រាស់នេះលោកស្រី រស់សុផានីបានមានប្រសាសន៍ថា បណ្ដាអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពាន ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យហូរចូលតាមច្រករបៀងព្រំដែន  យកមកធ្វើចរាចរណ៍នៅទីផ្សារ ហើយមានផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទសម្គាល់ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និង បង្ក្រាប ហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ជាដើម៕

ដោយ ៖ វណ្ណា


ចែករំលែក៖