ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣សហការជាមួយមន្ត្រីមន្ទីរសាធារណការរាជធានីចុះធ្វើសកម្មភាពកៀរដីនិងបាញ់ទឹកសម្អាតលេីផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី១២ខែតុលា​ ឆ្នាំ២០២១​ លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ និងលោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី២​ បានដឹកនាំក្រុមប្រឹក្សាសង្កាត់និងប្រជាការពារសហការជាមួយមន្ត្រីមន្ទីរសាធារណការរាជធានីភ្នំពេញចុះធ្វេីការកៀរដីនិងបាញ់ទឹកសម្អាតលេីកំណាត់ផ្លូវជាតិលេខ៤​ដេីម្បីកុំឱ្យមានការហុយដីប៉ះពាល់ដល់បងប្អូនអ្នកធ្វេីដំណេីររួមទាំងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះនិងធ្វេីឱ្យបរិស្ថានបានល្អប្រសេីរផងដែរ។ 

លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានថ្លែងថា​ ដោយសារតែមានយានយន្តបេីកបរឆ្លងកាត់លេីដងផ្លូវជាតិលេខ៤​ ច្រេីនធ្វេីឱ្យធូលីដីគរច្រេីនជាប់របាំងថ្ម​ ចិញ្ចេីមផ្លូវជាដេីម​ និងធ្វេីឱ្យហុយប៉ះពាល់ដល់បរិស្ថានមិនល្អ ខូចសុខភាពបងប្អូនប្រជាពលរដ្ឋ។ដោយឃេីញដូចនេះហើយទេីបនៅរសៀលថ្ងៃទី១២ខែតុលា​នេះ លោកបានដឹកនាំក្រុមការងារយកប៉ែលទៅឈូសកៀរដីចេញរួមទាំងធ្វេីការបាញ់ទឹកសម្អាតឱ្យល្អប្រសេីរឡេីងវិញ។ 

លោក​ វ៉ា​ សាវឿនបានបន្តទៀតថា​ នៅលេីកំណាត់ផ្លូវជាតិលេខ៤​ លោកតែងតែធ្វេីការឈូសកៀរដីជាញឹកញាប់ដេីម្បីបរិស្ថានស្អាត ទីក្រុងស្អាត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖