ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនៅសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ នេះ បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងចាស់ៗប្រភេទ៦០ម.មចំនួន២គ្រាប់ ដែលបន្សល់ទុកពីសម័យសង្រ្គាមក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានសហការជាមួយកម្លាំងកម្ចាត់មីនកម្ពុជាសុីម៉ាក់ CMAC ចុះពិនិត្យគ្រាប់ចាស់ៗទាំងនេះឃើញនៅក្នុងកម្ពោតព្រៃចុងភូមិ ដែលជាគ្រាប់បន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ តែនៅមានគុណភាពនៅឡើយ។ បន្ទាប់មកក៏យកខ្សែមកហ៊ុំព័ទ្ធមិនឲ្យប្រជាពលរដ្ឋចូលទៅជិតនិងរក្សាទុករង់ចាំកម្ទេចចោលនៅថ្ងៃបន្ទាប់៕
ដោយ ៖ ប្រាថ្នា