ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក សុខ សង្វារ អគ្គនាយករង នៃ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា វែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គុទ្ទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Country» បានចុះផ្សាយថា កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក ដោយមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេនៅក្នុងប្រព័ន្ធអ៉ីនធឺណេត ។🥇
លោក សុខ សង្វារ បានបញ្ជាក់បន្ថែមថា ក្នុងនាមជាយុវជនមួយរូប ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាពដែលបានកើតជាកូនខ្មែរ រស់នៅជាមួយប្រជាពលរដ្ឋដែលពោរពេញដោយស្នាមញញឹម។ ខ្ញុំពិតជាមានសំណាងដែលបានរស់នៅក្នុងប្រទេសមួយ ដែលប្រជាជពលរដ្ឋមានការគោរពគ្នា ចេះជួយគ្នា និងដឹងសុខទុក្ខគ្នាក្នុងគ្រាលំបាក។
ខ្ញុំមានមោទនភាពជាពន់ពេក ដែលប្រជាជនលើសកលលោកបានមកទស្សនាកម្ពុជា ហើយទទួលបានភាពរីករាយ និងភាពកក់ក្ដៅ ព្រមទាំងនាំយកអនុស្សាវរីយ៍នៃស្នាមញញឹមពីកម្ពុជាត្រឡប់ទៅវិញ។ ខ្ញុំកាន់តែមាន មោទនភាពថែមទៀត ពេលដែលគេហទំព័រអន្តរជាតិ «Rough Guides» បានចុះផ្សាយអំពីកម្ពុជា ថាជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក តាមរយៈការស្ទង់មតិរបស់ខ្លួន។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជាពិសេសនៅតំបន់អង្គរ ពេលដែលខ្ញុំចុះទៅបំពេញការងារនៅតាមប្រាសាទ ភ្ញៀវទេសចរជាច្រើនតែងសម្តែងការពេញចិត្ត និងទទួលបានភាពកក់ក្តៅជាមួយបងប្អូនប្រជាពលរដ្ឋ ដែលតែងផ្តល់ស្នាមញញឹម និងភាពរួសរាយទៅកាន់ពួកគាត់ក្នុងដំណើរកម្សាន្ត។ បន្ថែមពីនេះទៀត ខ្ញុំក៏តែងតែឃើញភ្នាក់ងារទេសចរណ៍តាមប្រាសាទ បងប្អូនមគ្គុទ្ទេសក៍ អ្នកលក់វត្ថុអនុស្សាវរីយ៍ អ្នករត់ម៉ូតូកង់បី ពេលដែលពួកគាត់ផ្តល់ព័ត៌មាន ឬតថ្លៃជាមួយទេសចរ តែងតែមានស្នាមញញឹម រួសរាយ និងមានភាពទន់ភ្លន់ជានិច្ច។
ខ្ញុំនៅចាំបានថា កាលពីឆ្នាំ២០១៣ ពេលដែលកម្ពុជាជាប្រធានកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងកិច្ចប្រជុំរបស់អង្គការទេសចរណ៍ពិភពលោកនិងអង្គការយូណេស្កូ ស្តីពីទេសចរណ៍ និងវប្បធម៌ ឆ្នាំ២០១៥ នៅភ្នំពេញ និងនៅខេត្តសៀមរាប គណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំនោះ សុទ្ធតែភ្ញាក់ផ្អើល និងលាន់មាត់សរសើរអំពីបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ រួសរាយ ជាមួយនឹងស្នាមញញឹមចេញញពីចិត្តរបស់កម្ពុជា ដែលធ្វើឲ្យពួកគាត់ចងចាំមិនភ្លេច។ ខ្ញុំជឿជាក់ថា ការយល់ឃើញបែបនេះក៏មិនខុសគ្នាដែរ ចំពោះគណៈប្រតិភូអន្តរជាតិ ដែលធ្លាប់បានចូលរួមកិច្ចប្រជុំផ្សេងៗទៀតនៅកម្ពុជាយើង។
ខ្ញុំមានជំនឿជឿជាក់ថា ការផ្តល់ចំណាត់ថ្នាក់ជូនកម្ពុជា ជាប្រទេសដែលមានភាពរួសរាយ រាក់ទាក់បំផុត នៅលើពិភពលោកនេះ នឹងជួយឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពល្អប្រសើរ និងកក់ក្តៅ បន្ថែមពីលើបេតិកភណ្ឌវប្បធម៌និងធម្មជាតិ សន្តិភាព និងស្ថិរភាព ដែលប្រទេសរបស់យើងមានស្រាប់ហើយនេះ។
ជាចុងក្រោយ ពេលដែលប្រជាពលរដ្ឋកម្ពុជាជួបជាមួយភ្ញៀវទេសចរ និងពេលដែលភ្ញៀវទេសចរជួបយើង ភាពរីករាយរាក់ទាក់នឹងធ្វើឱ្យការផ្លាស់ប្តូររវាងគ្នាទៅវិញទៅមកពិតជាមានភាពល្អប្រសើរខ្លាំង។ នេះជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា៕ដោយ៖សហការី
Wow🤩Cambodia elected as the number 1 “World’s Friendliest country”!🇰🇭
Based on the votes from the website Rough Guides, Cambodia has received the most votes and ranked number 1 in the World Friendliest country list.🥇
As a young Cambodian I am happy and grateful to be born as Cambodian and living with a population full of smiles and friendliness.😃
I’m lucky to live in a country where people respect and like to help each other’s in difficult time.🍀
I’m proud that the millions of people have visited and enjoyed being in Cambodia. I’m even more proud that many international media / websites are knowing and writing about us as the Friendliest country in the world!😍
Thanks to my work experience in tourism field, especially in Angkor, I can say that every time I went to work with my team in the temples, I have witnessed how our international visitors feel happy and welcomed by our local community during their visit. I have also seen our temple agents, tour guides, souvenir sellers and tuk tuk drivers giving information or bargaining about the price full of smile and laughter on their face.🥰
Another memory was during the 2013 World Heritage Committee and the 2015 UNWTO-UNESCO Conference on Culture and Tourism in Phnom Penh and Siem reap, all delegates were greatly surprised and commended about our warm hospitality full of smiles offering each delegates an unforgettable memory.
I’m certain that such feeling and experiences are the same for all others international meetings in Cambodia.🥰
I do believe that recognizing Cambodia as the World’s Friendliest Country will help our tourism sector to be more attractive and welcoming, in addition to our existing magnificent cultural heritages, beautiful natural resources without forgetting the peace and stability of our country.👏
Finally the fact that our population is happy and friendly when meeting with our international visitors and our visitors are also happy and friendly when meeting us means there is clearly a great exchange among us which is an important fundamental of sustainable tourism.😊