ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់រុស្ស៊ីដែលផលិតដោយក្រុមហ៊ុនAlmaz Altey គឺមីស៊ីលS-500 ត្រូវបានដាក់ពង្រាយការពារដែនអាកាសរដ្ឋធានីមូស្គូ ដើម្បីទប់ស្កាត់រាល់ការវាយប្រហារណាមួយពីសត្រូវ។
សារព័ត៌មាន TASS បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល S-500 បានបញ្ជូនទៅឱ្យកងពលការពារដែនអាកាសទីក្រុងមូស្គូ។ តាមច្បាប់ សកម្មភាពការពារដែនអាកាសនៃរដ្ឋធានីមូស្គូ គឺជាការទទួលខុសត្រូវនៃកម្លាំងការពារដែនអាកាស។ តាមគម្រោងការប្រគល់ប្រព័ន្ធមីស៊ីលការពារទៅឲ្យកម្លាំងការពារដែនអាកាសដំណាក់កាលទីពីរគឺនៅពាក់កណ្តាលឆ្នាំ២០២២។
កាលពីពាក់កណ្តាលខែកញ្ញា នាយករដ្ឋមន្ត្រី Yuri Borisov
បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាស S-500 Prometey ថ្មីបំផុតទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធា។
មីស៊ីល S-500 ត្រូវបានស្រាវជ្រាវនិងផលិតដំបូងគេនៅឆ្នាំ២០០៩ ដើម្បីជំនួសមីស៊ីល S-300, S-350 និង S-400។ មីស៊ីលS-500 គឺអាចតាមដានបានគោលដៅដល់ទៅ២០ ក្នុងពេលតែមួយ ហើយបានបាញ់កម្ទេចគោលដៅព្រមគ្នាដោយមីស៊ីលពី៥-១០ដើមនៅចម្ងាយចាប់ពី ៦០០គីឡូម៉ែត្រ និងយន្តហោះនៅចម្ងាយ ៥០០គីឡូម៉ែត្រ៕ ដោយ៖ធីរីណា
រូបថត៖tienphong.nv