ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកកៀររថយន្តស៊េរីទំនេីបពេលឡេីងស្ពានព្រះមុនីវង្ស​ បណ្តាលឱ្យខូចខាតហេីយមិនឈប់ទទួលខុសត្រូវទេ

ចែករំលែក៖

    ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងឆ្លងស្ពានព្រះមុនីវង្សស្រាប់តែត្រូវរថយន្តកុងតឺន័របេីកកៀរពីចំហៀងបណ្ដាលឲ្យបាក់កញ្ចក់​ និងបែកកង់ម្ខាង​រងការខូចខាត​យ៉ាងដំណំ កាលពីវេលាម៉ោង៨​ និង៤០នាទីយប់​ ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ​២០២១​ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃើញ រថយន្តស៊េរីទំនេីបម៉ាក​ ហុីយ៉ាន់ដាយ​ Tucson ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AZ-1587 បេីកបរដោយស្ត្រីម្នាក់និងមានមនុស្សក្មេងចាស់ជាលក្ខណៈគ្រួសារ៤ទៅ៥នាក់​ជិះនៅក្នុងរថយន្តនោះដែរ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីកេីតមកលិច  ហេីយពេលមកដល់គល់ស្ពានព្រះមុនីវង្សបម្រុងបើកឆ្លងស្ពានថ្មីក៏ស្រាប់តែមានរថយន្តសណ្ដោងទូកុងតឺន័រ​ ក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ​ 3F-1794 ដែលបានធ្វេីដំណេីរស្របទិសគ្នានោះបានបើកជែងខាងស្ដាំរថយន្តរងគ្រោះ​ ហេីយកន្ទុយក្រោយបានកៀររថយន្តរងគ្រោះធ្វើឱ្យខូចខាត​បាក់កញ្ចក់​ និងបែកកង់មុខផ្នែកខាងឆ្វេង​។ ភ្លាមៗនោះរថយន្តកុងតឺន័រមិនបានឈប់ទទួលខុសត្រូវនៅកន្លែងកេីតហេតុទេ​ ថែមទាំងបេីករថយន្តរត់មកដល់មុខភោជនីយដ្ឋានទន្លេបាសាក់២​ ក៏ត្រូវរថយន្តរងគ្រោះបេីកមកកាក់ពីមុខទេីបឈប់​ ។ 

    ក្រោយកេីតហេតុ​ ភាគីរថយន្តទាំងពីរបានជជែកយកតែត្រូវរៀងៗខ្លួនធ្វេីឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ​ ទេីបសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន​ បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​ ដែលជាម្ចាស់គោលដៅកេីតហេតុឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុក​ ដេីម្បីដោះស្រាយគ្នាតាមនីតិវិធី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖