ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌទួលគោកចុះពិនិត្យប្រឡាយបឹងសាឡាងរបស់ក្រុមហ៊ុនចាងវ៉ាងអុីនវេសមិនរៀលអេស្ទេត

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកកាលពីថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២១​បានដឹកនាំមន្ត្រីជំនាញ រដ្ឋបាលខណ្ឌទួលគោក​ និងក្រុមការងារជំនាញ សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ​ មន្ទីរសាធារណការរាជធានីភ្នំពេញ​ និងក្រុមហ៊ុនចាងវ៉ាង​ អុីនវេសមិន​ រៀលអេស្ទេត​ ចុះកំណត់បោះបង្គោលទីតាំងគម្រោងកែលម្អប្រឡាយបឹងសាឡាងដេីម្បីបេីកការដ្ឋានអនុវត្តគម្រោងតាមកិច្ចសន្យារវាងក្រុមហ៊ុន ចាង វ៉ាង​ និងសាលារាជធានីភ្នំពេញ​ តាមការចុះពិនិត្យជាក់ស្តែងប្រឡាយខាងលើនេះមានប្រវែង ៧១០ ម៉ែត្រ​ ដែលជាភារកិច្ចរបស់ក្រុមហ៊ុនត្រូវអនុវត្តគម្រោងដែលបានចុះកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ស្ថានភាពប្រឡាយបឹងសាឡាងមានទំហំចន្លោះពី​ ១១,៥០ម៉ែត្រ​ ទៅ​ ១៤,៥០ម៉ែត្រ​ និងមានរាងបត់បែនច្រេីន​ តាមរបាយការណ៍បច្ចេកទេសរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ បានសិក្សាឱ្យក្រុមហ៊ុនធ្វេីការសាងសង់ប្រឡាយបេតុង មានទទឹងសរុបទំហំ​ ២២ម៉ែត្រ​ និងជម្រៅ​៤ម៉ែត្រ​ ដើម្បីរំដោះទឹកលូ ជាពិសេសរំដោះជំនន់ទឹកភ្លៀង នារដូវវស្ស។

ប្រឡាយទឹកខាងលើនេះប្រសិនក្រុមហ៊ុនចាងវ៉ាងធ្វើការអភិវឌ្ឍរួចរាល់អាចរំដោះទឹកបានមួយផ្នែកក្នុងតំបន់នោះផងដែរ៕

ដោយ៖ អរុណរះ


ចែករំលែក៖