ភ្នំពេញ៖ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧០គ្រួសារ សរុប៧សង្កាត់ ដោយក្នុងមួយសង្កាត់មានចំនួន១០គ្រួសារ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នាឱកាសនោះដែរ ដោយមានការអញ្ជើញចូលរួមពីលោកស្រី គឹម សុវណ្ណា សមាជិការរដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ប្រធានសមាគមន៍នារី និងជាភរិយាលោកអភិបាល លោកស្រី ស៊ិន រតនា អភិបាលរង និងជាអនុប្រធានសមាគមន៏នារី មន្ត្រីខណ្ឌ និង លោក-លោកស្រីចៅសង្កាត់ទាំង០៧ ។
ចំណែកអំណោយរួមមាន៖ អង្ករចំនួន ២៥គីឡូ ,មី ចំនួន ១កេស,ទឹកស៊ីអ៉ីវចំនួន ១យួរ ,ស្ករសរចំនួន ១កញ្ចប់ ,ម៉ាសចំនួន ១កញ្ចប់ ,ថ្នាំពេទ្យចំនួន ១កញ្ចប់។
ជាមួយគ្នានេះ សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕
ដោយ៖ស តារា