ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីលួច កាត់ខ្សែរភ្លើងនៅវេលាម៉ោង០២៖៣០នាទី យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ២៤ផ្លូវលំ ក្រុម ០៤ ភូមិ ផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-ជនរងគ្រោះឈ្មោះ ធូ យូណាយធិស្ទេត ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខែ្មរ មុខរបរបុគ្គលិកលក់សាំង ស្នាក់នៅផ្ទះជួលផ្លូវលំភូមិ ផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
– ជនសង្ស័យឈ្មោះ រិន ដារ៉ា ភេទ ប្រុស អាយុ ២៥មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀននិងតេស្តអវិជ្ជមានកូវីដ-១៩)។
* សម្ភារដកហូតរួមមាន៖
-ខ្សែភ្លើងប្រវែង០៤ម៉ែត្រ(បានប្រគល់ជូនម្ចាស់វិញ)។
– ដែកដងា្កប់ចំនួន០១
-កន្ត្រៃកាត់ខ្សែភ្លើងចំនួន០១។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា មុនកើតហេតុនៅថ្ងៃខែឆ្នាំខាងលើកំលាំងខណ្ឌនិងប៉ុស្តិ៍បានធ្វើការល្បាតមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងលើបង្គោលភើ្លងក៏ហៅឱ្យចុះមកក្រោមធ្វើការត្រួតពិនិត្យឃើញខ្សែភ្លើងកាត់រួចប្រវែង០៤ម៉ែត្រនិងឧបករណ៍កន្រ្តៃកាត់ខ្សែភ្លើងទើបសមត្ថកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍ទួលសង្កែទី១ធ្វើការសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា