ខេត្តកំពង់ចាម ៖ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការ អធិការរង នាយផ្នែកស្រុក នាយររងផ្នែកស្រុក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ ចំនួន៦៦នាក់ ស្រីចំនួន០៥នាក់ ។
ពិធីនេះធ្វេីនៅអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ នៃខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម និងចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកជេីងព្រៃ លោកស្នងការរង លោកមេបញ្ជាការរងកងពល លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការតំបន់សឹករងស្រុក លោកនាយការិយាល័យជំនាញ លោកអធិការ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ ដែលត្រូវចូលរួមក្នុងកម្មវិធីប្រកាសតែងតាំងនេះផងដែរ ។
លោក ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាមបានអោយដឹងថា ដោយបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិ ទេីបស្នងការខេត្តកំពង់ចាមបានសម្រេចរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការ អធិការរង នាយផ្នែកស្រុក នាយររងផ្នែកស្រុក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ ចំនួន៦៦នាក់ ស្រីចំនួន០៥នាក់ ដែលមានចំនួនដូចខាងក្រោមនេះ ៖
*១-ផ្ទេរភារកិច្ចចំនួន០៣នាក់ (ស្រី០០នាក់)*
*២-តែងតាំងមុខតំណែងចំនួន៣១នាក់ (ស្រី០៣នាក់)*
*៣-បំពាក់ឋានន្តរសក្តិចំនួន៤១នាក់ (ស្រី០៤នាក់)*
*+អនុសេនីយ៍ឯក២៩នាក់ (ស្រី០៣នាក់)*
*+អនុសេនីយ៍ទោ០៧នាក់ (ស្រី០០នាក់)*
*+អនុសេនីយ៍ត្រីចំនួន០១នាក់ (ស្រី០០នាក់)*
*+ព្រិន្ទបាលឯកចំនួន០៤នាក់ (ស្រី០១នាក់)*
បន្ទាប់ពីកម្មវិធីនេះចប់ នៅព្រឹកថ្ងៃដដែល លោក ឯម កុសល បានបន្ដចុះត្រួតពិនិត្យអគារអធិការដ្ឋានស្រុកជេីងព្រៃ សម្រាប់គ្រោងសាងសង់ និងរៀបចំជួសជុលកែលម្អ សោភ័ណភាពអគារអធិការដ្ឋាន ដេីម្បីសម្រួលកន្លែងធ្វេីការងារប្រចាំថ្ងៃឲ្យបានសមស្របផងដែរ ៕
ដោយ ៖ វណ្ណ: