ខេត្តបាត់ដំបង៖ មេខ្យល់៣នាក់ត្រូវកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងយោធាសឹករងស្រុកសំពៅលូន និងកម្លាំងវរសេនាតូចលេខ៥៣៣ បានធ្វើការល្បាតស្ទាក់ឃាត់ខ្លួនបានខណៈដែលពួកគេកំពុងនាំពលករខ្មែរចំនួន៥នាក់បម្រុងធ្វើសកម្មភាពឆ្លងដែនចូលទៅប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត។
ការឃាត់ខ្លួនក្រុមមេខ្យល់និងពលករខ្មែរខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ករណីនាំយកមនុស្សចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនចូលទៅក្នុងប្រទេសថៃខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ក្នុងនោះមានមេខ្យល់ចំនួន៣នាក់រួមមាន៖
១-ឈ្មោះ ហ៊ាត សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង, ២-ឈ្មោះ ហ៊ាត ប៉ូច ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង, ៣-ឈ្មោះ អុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តបាត់ដំបង, ៤-ឈ្មោះ អុន ឡាយ ភេទប្រុស អាយុ២២ឆ្នាំ ជាពលករមានទីលំនៅខេត្តបាត់ដំបង, ៥-ឈ្មោះ អួន ប្រុស អាយុ៣១ឆ្នាំ ជាពលករ មានទីលំនៅខេត្តបន្ទាយមានជ័យ។
ចំណែកមុខសញ្ញានាមនុស្ស(មេខ្យល់)ខុសច្បាប់មាន៖
១-ឈ្មោះ ថា ធូធា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង, ២-ឈ្មោះ បូ វន ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ បឹងបេង ឃុំល្វា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ៣,ឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងជាមធ្យោបាយប្រព្រឹត្តបទល្មេីសមាន រថយន្ថ១គ្រឿងម៉ាក Toyota Camry ពណ៌ខ្មៅស្លាកលេខ ង.5869ភព2 ផលិតឆ្នាំ1990 និងម៉ូតូ០២គ្រឿងក្នុងនោះ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1Q-8220 ផលិតឆ្នាំ2017 និងម៉ាក VAVE សេ110 ពណ៌ក្រហមខ្មៅ ផលិតឆ្នាំ2018 គ្មានស្លាកលេខ។
បន្ទាប់ពីទប់ស្កាត់និងសាកសួរធ្វេីកំណត់ហេតុរួច ពលករនិងមុខសញ្ញា(មេខ្យល់)រួមទាំងវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ ចន្ទ លីហ្សា