ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង និងជាប្រធានក្រុមប្រឹក្សាសង្កាត់ រួមជាមួយមន្ត្រីសាលាសង្កាត់ជាច្រើនរូបទៀតបានរួមគ្នាផ្តល់អំណោយនិងថវិកាជូនបងប្អូនក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ចំនួន៤៥គ្រួសារដែលមានជីវភាពខ្វះខាត។
លោកចៅសង្កាត់គោកឃ្លាងបានឱ្យដឹងថា អំណោយដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ គឺក្នុង១គ្រួសារទទួលបានអង្ករ១បាវស្មើនឹង២៥គីឡូក្រាម, ត្រីខ១យួរ,ទឹកស៊ីអុីវ១យូរ, មី១កេស និងថវិកាចំនួន៥០.០០០រៀល។
ក្នុងឱកាសនោះដែរ លោកចៅសង្កាត់គោកឃ្លាងបានអរគុណបងប្អូនក្នុងក្រុមប្រឹក្សា និងបុគ្គលិកទាំងអស់ដែលបានជូននំខួបកំណើតដល់រូបលោកនាថ្ងៃនេះ។ លោកសូមជូនពរបងប្អូនក្រុមប្រឹក្សា និងបុគ្គលិកទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមានសុខភាពល្អ និងជ័យជម្នះគ្រប់ការងារ និងមុខរបរ៕
ដោយ៖ ចន្ទ លីហ្សា