ព័ត៌មានទាន់ហេតុការណ៍៖

អ្នកល្មើសវិធានការសុខាភិបាល​និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១៥ ខែតុលា​មានចំនួន១៤ករណី ឃាត់ខ្លួន (អប់រំនិងពិន័យ)​១៥នាក់​និងពិន័យជាប្រាក់បានចំនួន ៣,២០០,០០០រៀល

ចែករំលែក៖

     ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែតុលា​​ ឆ្នាំ​២០២១​។ 

   ​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មាន៖

  ការអនុវត្តវិធានការច្បាប់មានចំនួន ១៤ករណី ៖

១-ឃាត់ខ្លួន (អប់រំ និងពិន័យ)​១៥នាក់​

២-ឃាត់យានយន្ត (គ្មាន)

៣-ពិន័យជាប្រាក់បានចំនួន ៣,២០០,០០០រៀល។

  គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មាន ៩៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន៩០,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់ និងលើកុមារអាយុពី០៦ឆ្នាំដល់ក្រោម ១២ឆ្នាំមាន៩៧,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ៖ស​ តារា​


ចែករំលែក៖