សាធារណរដ្ឋកូរ៉េ ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ម្សិលមុិញនេះ លោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលជួបសំណេះសំណាល ជាមួយប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរ តំណាងមជ្ឈមណ្ឌលសងណាំ តំណាងមជ្ឈមណ្ឌលនុកយ៉ាង មន្រ្តី HRD នៅអ៊ឺយចងប៊ូ និងបងប្អូនពលករខ្មែរ។
នៅក្នុងជំនួបនេះលោកស្រី បានស្វែងយល់ពីកិច្ចការងារដែលពួកគាត់បានប្រតិបត្តិក្នុងគោលបំណងជួយសម្រួលដល់កិច្ចការងារបងប្អូនពលករ ក៏ដូចជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ ជាការឆ្លើយតបលោកស្រី បានសំណូមពរដល់ពួកគាត់បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋខ្មែរយើងបន្តទៀត ហើយស្ថានទូត និងត្រៀមខ្លួនជានិច្ចក្នុងការសហការដោះស្រាយរាល់បញ្ហាប្រឈមនាៗរបស់បងប្អូនខ្មែរយើង ដើម្បីសម្រួលដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
លោកស្រី ក៏បានចែករំលែកពីគំនិតក្នុងការច្នៃប្រឌិតរៀបចំជា ឱកាសល្អៗសំរាប់បងប្អូនប្រជាពលករ និងស្រីខ្មែរដែលមានជីវភាពរស់នៅក្នុងប្រទេសកូរ៉េនេះ អាចមានលិទ្ធភាពរស់នៅ ទទួលបានការសិក្សានិងបណ្តុះបណ្តាលវគ្គជំនាញថ្មីៗ និងប្រកបអាជីវកម្មស្របច្បាប់ផ្សេងៗទៀត៕
ដោយ ៖ សិលា