ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសងដែលអ្នកញៀនឈ្លក់និយមលេងរហូតភ្លេចបាយភ្លេចទឹក ភ្លេចក្រុមគ្រូសារនោះត្រូវគេបើកលេងនៅក្នុងភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪចុះបង្ក្រាប និងឃាត់មនុស្ស៤នាក់យកមកធ្វេីកិច្ចសន្យាអប់រំណែនាំកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី។
លោកវរសេនីយ៍ទោ វង្ស សុភី អធិការនគរបាលស្រុកអូររាំងឪដែលដឹកនាំកម្លាំង ចុះបង្ក្រាបបានឱ្យដឹងថា កម្លាំងរបស់លោកបានចុះបំពេញភារកិច្ចការពារសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ហើយខណ:ពេលដែលកំពុងល្បាតចល័តតាមភូមិសាស្រ្តក៏ឃេីញមនុស្សមួយក្រុមប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងបញ្ជល់មាន់) នៅចំណុចផ្ទះឈ្មោះ កាយ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
លោកបន្តថា កម្លាំងរបស់លោកបានព័ទ្ធចាប់ឃាត់ខ្លួនមនុស្ស៤នាក់នាំយកមកស្នាក់ការប៉ុស្តិ៍ ដោយបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់លេង រួចក៏ឱ្យត្រឡប់ទៅផ្ទះវិញរួមជាមួយឧបករណ៍បម្រើឱ្យបទល្មេីសរួមមានរថយន្ត១គ្រឿង ម៉ូត៣គ្រឿង និងមាន់ជល់ចំនួន៤ក្បាល ៕
ដោយ ៖ វណ្ណៈ