ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្ត​ស៊េរី​ទំនើប​ALPHARD ​មួយគ្រឿងដែលទុកចោលក្នុង​ឃ្លាំង​ ត្រូវបានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង

ចែករំលែក៖

 ភ្នំពេញ​ ៖ អគ្គិភ័យបានឆាបឆេះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាកALPHARD មួយ​គ្រឿង​នៅក្នុង​ឃ្លាំង​ បង្កការភ្ញាក់​​ផ្អេីល​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្ត​ពន្លត់​អគ្គិភ័យ​មកធ្វើអន្តរាគមន៍​បាញ់​ទឹកពន្លត់​កាលពី​វេលា​ម៉ោង​១និង​២០នាទីរំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០២១​ នៅចំណុច​ឃ្លាំង​ទុក​ចោល​មួយ​កន្លែង​ ជិត​សាលា​ខណ្ឌ​ដង្កោ​ តាមផ្លូវ​លេខ២១៧​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។  

  បេីតាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទី​តាំងកើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ ពួកគាត់បានឃេីញ​ផ្សែង​ហុយ​ចេញ​ពីក្នុង​ឃ្លាំង​ខាងលើ​ដោយ​មិន​ដឹងថា​ឆេះ​អ្វី​នោះ​ទេ​ ព្រោះ​ថា​ឃ្លាំ​ង​នោះ​គឺ​ម្ចាស់ចាក់​សោទុក​ចោល​ទាំង​ក្នុង​​ទាំង​ក្រៅ​ ហើយ​ដោយ​មាន​មន្ទិល​សង្ស័យ​ពួកគាត់​ក៏បាន​រាយការណ៍​ទៅសមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មកពិនិត្យមេីល ក៏ឃើញ​ថា​មាន​ផ្សែង​ហុយ​ចេញ​ពីឃ្លាំងខ្លាំងទៅ​ៗ ទេីបសមត្ថកិច្ច​មូលដ្ឋាន​ បានទំនាក់​ទំ​នង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ដែលប្រចាំ​ការ​នៅ​សាលា​ខណ្ឌ​ដង្កោ​ឲ្យមកជួយ​ធ្វើអន្តរាគមន៍​ចំនួន​២គ្រឿង​ និង​បានយក​ ឧបករណ៍​មក​កាត់​សោឃ្លាំង​ចូលទៅ​ ឃើញ​ថា​មាន​ភ្លើង​កំពុង​តែ​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ALPHARD ដែល​ម្ចាស់​ទុក​ចោល​នៅ​ក្នុង​ឃ្លាំង​។ ពេលឃើញ​ដូច្នេះកម្លាំង​ជំនាញ​ក៏បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹកចំនួន​២ឡានធ្វើ​ឲ្យភ្លើង​រលត់​ទៅ​វិញ​ទៅ​វេលា​ម៉ោង​១និង​៤០នាទីរំលងអធ្រាត្រថ្ងៃ​ដដែល​   

    ក្នុង​ករណី​អគ្គិភ័យនេះ​ដែរ​គឺ​មិន​បង្ក​ឲ្យ​មាន​ការ​រីក​រាលដាល​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ​ គឺ​គ្រាន់​តែ​ឆេះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ ALPHARD មួយគ្រឿង​តែ​ប៉ុណ្ណោះ​  ហើយ​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆាបឆេះនេះ​គឺ​ បណ្ដាលមកពីឆ្លងចរន្តភ្លេីងក្នុងរថយន្ត​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖