ព័ត៌មានទាន់ហេតុការណ៍៖

Leicester City ប្រជែងគ្នាជាមួយ Manchester United យក៣ពិន្ទុនៅ Premier League សប្តាហ៍ទី៨រាត្រីនេះ

ចែករំលែក៖

ការចាប់ផ្តើមរដូវកាលក្របខ័ណ្ឌអង់គ្លេស Premier League ប្រកបដោយជោគជ័យមានន័យថា ក្រុមបិសាចក្រហម Manchester United ត្រូវជួបក្រុមម្ចាស់ផ្ទះ Leicester City ពោរពេញដោយភាពជឿជាក់និងចង់ប្រើវាជាវេទិកាដើម្បីកសាងសមត្ថភាពប្រជែងគ្នារក៣ពិន្ទុរៀងខ្លួននៅរាត្រីថ្ងៃសៅរ៍នេះនៅកីឡដ្ឋាន King Power

ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Everton នៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេដោយធ្វើឱ្យពួកគេឈរនៅលេខបណ្តោះអាសន្នមាន១៤ពិន្ទុតាមរយៈការប្រកួត៧លើកកន្លងមកក្រុមនេះមាន២ពិន្ទុតាមពីក្រោយក្រុមលេខ១តោខៀវ Chelsea

ចំណែកក្រុម Leicester City ស្ថិតនៅលេខ១៣ដោយមាន៨ពិន្ទុតាមរយៈការប្រកួត៧ប្រកួត។ ក្រុម Leicester បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន Selhurst Park ទល់នឹងក្រុម Crystal Palace ដោយបន្តចាញ់មិនដែលឈ្នះរបស់ពួកគេដល់ទៅប្រកួត (ស្មើ២ ចាញ់២)

នៅពេលដែលក្រុមទាំងជួបគ្នាចុងក្រោយក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្រុម Leicester បានយកឈ្នះ ២-១ នៅទឹកដី Old Trafford កាលពីរដូវកាលមុន។ ការប្រកួតនោះគឺកីឡាករ Luke Thomas បានបើកការនាំមុខឲ្យក្រុម Leicester នៅនាទីទី១០ ។ កីឡាករ ÇaglarSöyüncü ក៏រកបាន១គ្រាប់ផងដែរ ខណៈដែលក្រុមបិសាចក្រហមរកបាន១គ្រាប់ដោយ Mason Greenwood

សម្លឹងមើលកីឡាករដែលបានធ្វើឱ្យមានភាពខុសប្លែកគ្នានៅរដូវកាល២០២១២០២២ កីឡាករខ្សែប្រយុទ្ធ ឈានមុខគេរបស់ក្រុមបិសាចក្រហមគឺ Bruno Fernandes ដែលបានស៊ុតបញ្ចូលទីចំនួន៤គ្រាប់រួមទាំងគ្រាប់បាល់បើកឆាកមួយប្រកួត។ ខ្សែបម្រើប្រយុទ្ធរូបនេះជាប់លេខ៤ក្នុងតារាងកីឡាករដែលរកគ្រាប់បាល់ច្រើននៅរដូវកាល២០២១២០២២មកដល់ពេល

ខ្សែប្រយុទ្ធ Jamie Vardy ក៏មានការចាប់អារម្មណ៍របស់ Leicester នៅរដូវកាលនេះ។ កីឡាកររូបនេះលេងឲ្យក្លិបដោយមានគ្រាប់បាល់ចំនួន៦គ្រាប់ដែលជាការប្រកួតដ៏សំខាន់បំផុតនៅក្នុងលីគដែលពីរគ្រាប់គឺជាការប្រកួតសំខាន់ដំបូងនៃការប្រកួត។

ម្ចាស់ផ្ទះ Leicester ឈ្នះ១ ស្មើ១ និងចាញ់១ នៅរដូវកាលនេះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៣លើកនៅផ្ទះ។ ចំណែកក្រុមបិសាចក្រហម Manchester United មិនដែលចាញ់ឡើយក្នុងការប្រកួតលីគក្រៅដីរដូវកាលនេះដោយឈ្នះ២លើក និងស្មើ១លើក ក្រុមបិសាចក្រហមនឹងបន្តពង្រីកការប្រកួតមិនដែលចាញ់សោះចំនួន២៩ប្រកួត (ឈ្នះ១៩, ស្មើ១០) នៅក្នុងការប្រកួតចុងក្រោយដែលពួកគេចាញ់នៅខែមករា ឆ្នាំ២០២០ ទល់នឹងក្រុម Liverpool

ការប្រកួតលីគ៦លើកចុងក្រោយក្រុម Leicester ឈ្នះ១ ស្មើ២ និងចាញ់៣។ ដោយឡែកក្រុមបិសាចក្រហម Manchester United បានឈ្នះ៣ ស្មើ២ និងចាញ់១ ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេ

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖