ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះទឹកជំនន់ និងរអិលបាក់ដី នៅភាគខាងត្បូងប្រទេសឥណ្ឌា ធ្វើ​ឱ្យ​អ្នកស្លាប់កើនដល់ ១៨នាក់ហើយ​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ​ បានដកស្រង់ចេញផ្សាយពីក្រុមមន្ត្រីឧតុនិយមប្រទេសឥណ្ឌា​ បានអះអាងនៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះថា៖​ ករណី​គ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា បានធ្វេីឱ្យចំនួនអ្នកស្លាប់កើនដល់ ១៨នាក់ហើយ។​ ជាមួយគ្នានេះ​ ក្រុមមន្ត្រីឧតុនិយមអះអាងថា​ ភ្លៀងបន្តធ្លាក់ខ្លាំង​ នឹងបង្កឡើងដោយសម្ពាធទាបមកពីតំបន់សមុទ្រអារ៉ាប់ផងដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ​ បាននិយាយបន្ថែមថា​ ចាប់តាំងពីថ្ងៃសៅរ៍ម្សិលមិញនេះ​ ភ្លៀងបានធ្លាក់ខ្លាំង​ រហូត​វាយប្រហារលើរដ្ឋ Kerala ខណៈមកទល់នឹងពេលនេះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ ចំណែក​​មនុស្សរាប់សិបនាក់ផ្សេងទៀត​ ក៏ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនផងដែរ ហើយក្រុមអ្នកជួយសង្រ្គោះក្នុងនោះរួមមានទាំងយោធាកំពុងបន្តប្រតិបត្តិការ ជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។​

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​ បើតាមអាជ្ញាធរឥណ្ឌា​ ក៏បានបញ្ជាក់ដែរថា៖​ នៅក្នុងចំណោមជនរងគ្រោះភាគច្រើនខាងលើ គឺស្លាប់ដោយសារគ្រោះរអិលបាក់ដី៕ដោយ​៖ស​ តារា

រូបថត៖BBC


ចែករំលែក៖