ភ្នំពេញ៖ ទីតាំងលួចបេីកល្បែងស៊ីសងតាមអនឡាញមួយកន្លែង ដែលស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ ឆ្មក់បង្ក្រាបកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដកហូតសម្ភារៈមួយចំនួនធំ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសងតាមអនឡាញប្រភេទជល់មាន់និងមានមនុស្សចូលលេងជាហូរហែរដោយមិនខ្លាចការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទេីបរាយការណ៍ទៅអាជ្ញាធរតែម្តង។
អាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងប្រជាការពារចុះទៅដល់ទីតាំងខាងលេីឃេីញថាពិតជាមានលួចបេីកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន។
បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្នសិននិងហៅម្ចាស់ទីតាំងយកទៅធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពនេះតទៅទៀត៕
ដោយ៖សុខាសែនជ័យ