ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបំផ្លាញផ្ទះឈើមួយខ្នង សម្ភារប្រើប្រាស់ជាច្រើននិងលុយរាប់លានរៀល

ចែករំលែក៖

ខេត្តសៀមរាប ៖ អគ្គិភ័យមួយបានកើតឡើងទាំងព្រឹកបំផ្លាញផ្ទះឈើមួយខ្នង សម្ភារប្រើប្រាស់ជាច្រើន និងលុយរាប់លានរៀល ដោយសារឆ្លងចរន្តអគ្គិសនី។

អគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង ០៩ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១  នៅភូមិដំណាក់ ខ្ចាស់ ឃុំសំបួរ  ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្តសៀមរាប បានឲ្យដឹងថាម្ចាស់ផ្ទះ ឈ្មោះ រឿ  សូត្រ   ភេទ ប្រុស អាយុ  ៤២ ឆ្នាំ  ប្រពន្ធ  ឈ្មោះ  ហួម ចន្ត្រា  អាយុ ៤២ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ ។

តាមម្ចាស់ផ្ទះប្រាប់ថា ករណីមានអគ្គិភ័យខាងលើបណ្តាលមកឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យរងការខូចខាត ៖

១.ផ្ទះទំហំ ៨ ×  ៩ម៉េត្រ ឈើក្រោមឈឺលើ កំពស់ ៩ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តាឈើ ខូចខាតអស់ ទាំងស្រុង ១ខ្នង ។

២. ប្រាក់ខ្មែរ ចំនួន ៤.០០០.០០០រៀល

៣. ប្រាក់ដុល្លារ ៥.០០០ ដុល្លារ

៤. អង្ករចំនួន ០២ការុង

 ៥. ម៉ាស៊ីនកាណូតចំនួន  ០១គ្រឿង

៦. ម៉ាស៊ីនកិនស្រូវចំនួន  ០១គ្រឿង

៧. ម៉ាស៊ីនកិនម្សៅចំនួន  ០១គ្រឿង

៨. សាំងចំនួន ០៧កាន

៩. អីវ៉ាន់ចាប់ហួយឆេះអស់ទាំងស្រុង

១០. ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងតេអូ ចំនួន ០១គ្រឿង

១១. សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ  ដែលនៅមួយចំនួនក្នុងផ្ទះឆេះអស់ទាំងស្រុង ។

មន្រ្តីនគរបាលពន្លត់អគិ្គភ័យបានបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល (៊មានភ្លៀង រលឹម  ផ្លូវផុងចូលមិនរួច និងតូចចង្អៀត ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការជួយសង្គ្រោះ ។ ប៉ុន្តែបានប្រើប្រាស់គ្រប់មធ្យោបាយចូលទៅពន្លត់ភ្លើងហើយបានរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយមិនមានឆេះរាលដាលទៅកន្លែងផ្សេង ឬប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋឡេីយ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖