ព័ត៌មានទាន់ហេតុការណ៍៖

លួចខ្សែកពីក្មេងប្រុសបានហើយតែរត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការនគរបាលខណ្ឌសែនសុខនៅ                                                                                                                                                                                    ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង០៥នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួចខ្សែក(ប្រើដៃទាញយកខ្សែកពីកក្មេងប្រុស) នៅចំណុចមុខផ្ទះសង់ថ្មី គ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ (គេចខ្លួនរួច០១នាក់ឈ្មោះផល) ប្រើប្រាស់មធ្យោបាយម៉ូតូ០១គ្រឿង ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ សុខ មាស  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល តាមផ្លូវបេតុង ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) បានប្រើដៃចាប់ទាញយកខ្សែកផ្លាទីនពីកក្មេងប្រុសរងគ្រោះឈ្មោះ ចាន់ សុខចំរើន   អាយុ៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មីគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារបាត់បង់មានខ្សែកផ្លាទីន០១ខ្សែ(តម្លៃ២៥០ដុល្លារ) ។ ចំណែកសម្ភារបន្សល់ទុក៖ ម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រៃវែង1J-7792 របស់ជនសង្ស័យ     

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖