ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនធម្មតា!!ពលករខ្មែរចំនួន១០៤នាក់ត្រូវយោធាថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃ ៖ យោធាថៃបានធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន១០៤ដែលជឿរជាក់មេខ្យល់ឆ្លងដែនខុសច្បាប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។

 សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ អាជ្ញាធរមានសម្ថកិច្ចថៃ បានចុះត្រួតពិនិត្យ នៅតាមច្រកព្រំដែនកម្ពុជា ថៃ បានឃាត់ខ្លូនប្រជាពលររដ្ឋខ្មែរ លួចចូលក្នុងប្រទេសថៃ ដោយខុសច្បាប់ចំនួន ១០៤នាក់ នៅត្រង់បរិវេណ សួនប៉ាយូខាលីបតាន់ ខេត្តស្រះកែវ។

  សមត្ថកិចបន្តថា ជនជាតិខ្មែរទាំងអស់ក៏បានសារភាពថា ពួកគាត់បានបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ ចាប់ពី ៦,០០០បាត ទៅដល់ ៩,០០០បាត ដើម្បីឆ្លងដែនរកការងារធ្វើក្នុងប្រទេសថៃ។ 

  ពលករខ្មែរទាំងអស់ក្រោយពីសមត្ថកិច្ចសួរនាំនៅល្ងាចថ្ងៃដដែលនេះ បានធ្វើការ ផាកពិន័យរួចរាល់ អាជ្ញាធរស្ថានីយ៍និងប៉ូលិសតាព្រះយ៉ា នឹងបញ្ជូនពួកគាត់ឱ្យត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់ ឃុំគោកឃ្យូង  ស្រុកតាព្រះយ៉ា ចូលមកកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖