ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លើកឡើង៣ចំណុច ខណះអ្នកកាសែតលើកអំពីរបាយការណ៍របស់ អង្គការសមាគមសារព័ត៌មានក្នុងស្រុកមួយ បានរិះគន់ថា ក្រសួងព័ត៌មាន បង្កើតគណៈកម្មការរឹតត្បិតសេរីភាព !

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខណះលោកមានចរិកជាតិនិយម ទស្សនៈវិស័យខ្ពស់លើទិដ្ឋភាពច្បាប់ សង្គម នយោបាយ និងក្រមសីលធម៌វិជ្ជាជីវៈ លើកតម្កល់ផលប្រយោជន៍ជាតិជាធំនោះ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានបញ្ចេញជាគំនិតយ៉ាងទូលំទូលាយ ដោយលើកឡើង៣ចំណុច អំពីអ្នកកាសែតលើកអំពីរបាយការណ៍របស់ អង្គការសមាគមសារព័ត៌មានក្នុងស្រុកមួយ បានរិះគន់ថា ក្រសួងព័ត៌មាន បង្កើតគណៈកម្មការរឹតត្បិតសេរីភាព !

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានមានប្រសាសន៍យ៉ាងដូច្នេះថា, អ្នកកាសែត បានសួរខ្ញុំអំពីរបាយការណ៍របស់ អង្គការសមាគមសារព័ត៌មានក្នុងស្រុកមួយ បានរិះគន់ថា ក្រសួងព័ត៌មាន បង្កើតគណៈកម្មការរឹតត្បិតសេរីភាព។ ខ្ញុំសួរអ្នកកាសែតត្រឡប់វិញ៖
១/ តើអង្គការសមាគមនោះ កំពុងរស់នៅលើដី និងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ឬគេនៅលើមេឃ?
២/ ក្នុងនាមជាប្រជាជាតិខ្មែរ តើរវាងក្រសួងព័ត៌មាន ដែលបង្កើតឡើងដោយរដ្ឋធម្មនុញ្ញ ដោយព្រះមហាក្សត្រ ដោយច្បាប់ និងទស្សនៈអង្គការសមាគមមួយដែលទទួលលុយពីបរទេស ដើម្បីបម្រើរបៀបវារៈរបស់បរទេស តើអ្នកឱ្យតម្លៃមួយណា?
៣/ ចូរស្វែងយល់បន្ថែម៖ តើអង្គការនោះ ទទួលបានច្បាប់អនុញ្ញាតដោយក្រសួងព័ត៌មាន ឬដោយជនបរទេស? បើ ក្រសួងព័ត៌មាន ជាអាណាព្យាបាល ជាអ្នកចេញច្បាប់ឱ្យសមាគមនោះដំណើការ ហើយបែរជាគេមើលអវិជ្ជមានពីក្រសួងវិញ និងវាយប្រហារសមត្ថកិច្ចនានា តើអ្នកមើលងាយអាណាព្យាបាលខ្លួនឯង ពាក្យខ្មែរគេហៅថាជាអ្វី?
សូមបញ្ជាក់ថា, នៅកម្ពុជាមាន អង្គការសារព័ត៌មាន សមាគមសារព័ត៌មាន ច្រើនបំផុត ដែលក្រសួងអនុញ្ញាតច្បាប់ ប៉ុន្តែកត្តាជាក់ស្តែងមានសមាគមសារព័ត៌មានមិនជាច្រើនប៉ុន្មានទេ បានដំណើរការរបស់ខ្លួន ចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ បន្សាបព័ត៌មានមិនពិត ចែករំលែកផ្សព្វផ្សាយពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ជ្រួតជ្រាបដល់ប្រជាពលរដ្ឋ៕

ដោយ៖ សិលា


ចែករំលែក៖