ខេត្តរតនគិរី៖ ចំពោះមុខជាបន្ទាន់សភាពការណ៍គ្រោះធម្មជាតិ ដោយទឹកជំនន់ នៅស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជា ការយោធភូមិភាគទី១ បានចាត់តាំលោក ឧត្តមសេនីយទោ ឯក ចេត្តនា មេបញ្ជាការរងយោធភូមិភាគទី១ ដឹកនាំកម្លាំងរបស់ទីបញ្ជាការ យោធភូមិភាគ១ ចំនួន ៥៦ នាក់ និងកម្លាំងរបស់តំបន់ប្រតិបត្តិការ សឹករងរតនគិរី ៣០នាក់ទៅជួយប្រជាពល រដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។
មធ្យោបាយសំភារ សម្រាប់សង្រ្គោះ រួមមាន៖ រថយន្តចំនួន ០៤ គ្រឿង, ទូកម៉ាស៊ីនចំនួន ០៥គ្រឿង, អូប័រចំនួន ០១គ្រឿង, ផ្ទះតង់ចល័ត ចំនួន ១០ និងសំភារ មួយចំនួនទៀត ចុះជួយប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់ នៅ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី។
ក្រុមការងារបានរៀបចំផ្ទះតង់ចល័ត និងបានជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ មកកាន់ទីតាំងសុវត្តិភាព ជាបន្តបន្ទាប់ជាបឋមសង្រ្គោះបាន ៤៧គ្រួសារ មានមនុស្សចំនួន ១៩៦នាក់ និងបានចាត់កម្លាំងជិះអូប័រស្វែងរក ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ខ្លាំងតាមការរាយការណ៍របស់ អាជ្ញាធរដែនដីដើម្បីធ្វើការសង្រ្គោះឲ្យបានទាន់ពេលវេលា។
សូមជម្រាបថាបច្ចុប្បន្នកម្លាំងយើងរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តប្រត្តិបត្តិការជួយសង្រ្គោះយ៉ាងមមាញឹកនៅ ឃុំ-ស្រុក ខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សូរិយា