ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តមណ្ឌលគិរី៖
១.) លោក ស្វាយ សំអ៊ាង ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណបក្សខេត្តមណ្ឌលគិរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តស្ទឹងត្រែង។
២.) លោក ថង សាវុន ត្រូវបានផ្ទេរពីប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី មកបំពេញការងារជាប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា៖ កាលពីម្សិលមុិញ សម្តេចពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តរតនគិរី គឺ៖
១.) លោក ថង សាវុន ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណបក្សខេត្តរតនគិរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី។
២.) តែងតាំង និងតម្លើងឋានៈ លោក ញ៉ែម សំអឿន ពីសមាជិកគណៈអចិន្រ្តៃយ៍ គណបក្សខេត្ត ជាប្រធានគណៈកម្មាធិការគណបក្សសខេត្តរតនគិរី៕
ដោយ៖ សិលា