ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកវើនសៃឃាត់ខ្លួនជនសង្ស័យម្នាក់រក្សាទុកនូវសារធាតុញៀន

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកវើនសៃ បានឃាត់ខ្លួនករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទី  នៅចំណុចក្បែរអូរកន្សែងជាប់ឡូកៅស៊ូក្រុមហ៊ុនហ័ងអាញ់ម៉ាយ៉ាខេ ស្ថិតនៅភូមិកាឡៃសាពូន ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ។

 សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ វ៉ាង ង៉ុកសឺង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងក្រុមហ៊ុនហ័ងអាញ់ម៉ាយ៉ាខេ ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន ៖

១. មេតំហ្វេតាមីនអាយចំនួន ០៨ថង់តូច ទម្ងន់២.៥១ក្រាម

 ២.ទូរស័ព្ទដៃចំនួន០១គ្រឿង

 ៣.ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន

 ៤.កាំភ្លើងកែច្នៃចំនួន០១ដើម

 ៥.កាំបិតចំនួន០១

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖