ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ រដូវប្រមូលផលគ្រំចំពុះទារបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង

ចែករំលែក៖

ខេត្ត​កោះកុង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅថ្ងៃសុក្រទី​២២​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ រដូវប្រមូលផលគ្រំចំពុះទារបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង​ ។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​តាមការបញ្ជាក់ពី​លោក អោក វុធី ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង បានចុះមុជទឹកសមុទ្ររយ:ពេល​រ២ម៉ោង ទៅ៥ម៉ោង នៅលើផ្ទៃទឹកប្រមាណ១ហិកតា ដើម្បីដាំបង្គោលសម្រាប់ចិញ្ចឹមគ្រំចំពុះទា និងប្រមូលផលគ្រំដែលបានទុំលើបង្គោលចាស់ដាំពីឆ្នាំកន្លងទៅផងដែរ។

 ប្រភពដដែល​ បន្តថា​ ក្នុងវ័យ៤០ឆ្នាំ លោក អោក វុធី បានប្រកបរបរចិញ្ជឹមគ្រំចំពុះទារយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ត្រូវចំណាយលើការទិញខ្សែនិងបង្គោលក្នុងការដាំឱ្យគ្រំចំពុះទាមកតោងក្នុងមួយឆ្នាំប្រមាណ២០ទៅ៣០លានរៀល។

លោក អោក វុទ្ធី អាចរកចំណូលបានពី៥០ទៅ៧០លានរៀលក្នុងមួយរដូវ។

គួរបញ្ជាក់ថា​ គ្រំចំពុះទានៃសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប មានដាក់លក់នៅផ្សារម៉ាក្រូ​នារាជធានីភ្នំពេញ និងខេត្តសៀមរាប។​ គ្រុំចំពុះទាមកពីខេត្តកោះកុង បានក្លាយជាម្ហូបដ៏មានតម្លៃនៅតាមភោជនីយដ្ឋានធំៗ ជាពិសេសនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ និងភោជនីយដ្ឋាន TOPAZជាដើម៕

ដោយ​៖សហការី​


ចែករំលែក៖