ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖«ចេះ ជួយ ជែង ជេរ ចាញ់»៖ តើអ្វីទៅជា វប្បធម៌នយោបាយថ្លៃថ្នូរ?

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៣នឹង០១នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ facebook ផ្លូវការរបស់ វាយប្រហារមិនសំចៃមាត់ ទៅលើបរទេសខ្លះ និងខ្មែរជ្រុលនិយមមួយចំនួន មួយទំហឹងៗ ដែលធ្វើនយោបាយបែបប្រជាភិថុត ឈានដល់ភ្លេចកំណើតដើម បំផ្លើសការពិត។ 

លោកថ្លែងថា, «ចេះ ជួយ ជែង ជេរ ចាញ់»៖ តើអ្វីទៅជា វប្បធម៌នយោបាយថ្លៃថ្នូរ? ។

លោករដ្ឋលេខាធិការលើកឡើងថា, • ខ្ញុំពិតជាមានការអន់ចិត្តចំពោះជនបរទេសខ្លះ និងខ្មែរជ្រុលនិយមមួយចំនួន ដែលធ្វើសកម្មភាពនយោបាយអន់ទាប សាបព្រួសវប្បធម៌ហិង្សា សម្តីបាតផ្សារ នៅក្នុងប្រទេសកម្ពុជា ជាទីស្រឡាញ់របស់យើងខ្ញុំ។ បរិបទកម្ពុជា គឺត្រូវការ «អ្នកចេះ» មក «ជួយធ្វើ»។ ក៏ប៉ុន្តែ គេមក «ជែង»។ ដក់តែគេជែងមិនបាន គេចាប់យកជម្រើស «ជេរ ជេរ ជេរ» តែរហូត «ចាញ់»។

លោកមានសុទុដ្ឋិតិនិយមលើកឡើងថា, • ខ្ញុំសូមចែករំលែកតាមបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ថា៖ មិនមែនបុគ្គលគ្រប់គ្នា អាចមានសមត្ថភាពធ្វើជា «មេដឹកនាំ» បាននោះទេ។ អ្នកខ្លះនាំរលាយ ត្រឹមតែក្នុង១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំប៉ុណ្ណោះ ហើយ ប៉ុល ពត គឺជាឧទាហរណ៍ស្រាប់។ ជាង២០ឆ្នាំ គឺ ជេរ សុទ្ធ ដែលវប្បធម៌នយោបាយខ្មែរសម័យថ្មី មិនគួរបន្តបែបនេះទៀតទេ។ គួរមានភាពថ្លៃថ្នូរជាងនេះ។ គួរមានស្មារតីជាតិនិយមជាងនេះ ហើយក៏ល្មមចេះខ្មាស់ខ្លួនឯងហើយ កុំឱ្យក្មេងជំនាន់ក្រោយចង្អុលមុខ។ ទុកពេលឱ្យប្រជាជន កសាងជីវភាព ប្រហែលបានបុណ្យជាង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖