ព័ត៌មានទាន់ហេតុការណ៍៖

នាយករងខុទ្ទកាល័យ សម្តេចតេជោ និងកងកម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ក្នុងក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ប៉ាន់ខែម ប៊ុនថង នាយករងខុទ្ទកាល័យ សម្តេចតេជោ អមដំណេីរដោយក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត កងកម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ អញ្ចើញចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងកន្លែងស្នាក់នៅ ទីទួលសុវត្ថិភាព ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន០២គោលដៅ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ រួមមានភូមិប៉ោយប៉ែត និងភូមិក្បាលកោះ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះផងដែរ លោក ប៉ាន់ខែម ប៊ុនថង មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

ក្នុងពេលជួបគ្រោះទឹកជំនន់នេះ អាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងចំរុះ បានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងការជម្លៀស និងរៀបចំស្បៀងអាហារបណ្តោះអាសន្នជូនដល់ពួកគេ។

ជាមួយគ្នានោះ លោក ប៉ាន់ខែម ប៊ុនថង ក៏បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវត្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕

ដោយ៖ សិលា


ចែករំលែក៖