ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួនក្នុងបុរី ភ្នំពេញថ្មី២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3F-4456ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួនដោយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLAND ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ- 1507ធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តស៊េរីទំនើបរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
ដោយ៖ និនសុភ័ស្ត