ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ជនសង្ស័យម្នាក់ពេលកំពុងលួចម៉ូតូគេ

ចែករំលែក៖

   ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនខណៈដែលជននេះកំពុងធ្វើសកម្មភាពលួចម៉ូតូហុងដាប៊ីតមួយគ្រឿង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង២៣និង០០នាទីយប់នៅចំណុចបន្ទប់ជួលផ្លូវលេខ៩០៧ ក្រុមទី៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ 

  ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះរឿង សុខពនឺ្ល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរមុខរបរអ្នកដឹកអីវ៉ាន់អនឡាញ មានទីលំនៅផ្ទះជួលក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ចំណែកជនសង្ស័យឈ្មោះ សួស តូនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម២ ផ្លូវរថភើ្លង ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន ) អវិជ្ជមានកូវីដ-១៩ ។

     *សម្ភារដកហូតមានដែកសំប៉ែតចុងស្រួចចំនួន០២, ម៉ូតូ០១គ្រឿងម៉ាកHONDA BEAT ពណ៌ក្រហមលាយស (ស៊េរីឆ្នាំ២០១៩) ពាក់សា្លកលេខភ្នំពេញ1IK-7542 (របស់ជនរងគ្រោះ) បានប្រគល់ជូនម្ចាស់វិញ ។ 

       

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូនៅមុខបន្ទប់

ជួលមិត្តភក្តិនៅចំណុចកេីតហេតុនោះ រួចក៏ដើរចេញពីបន្ទប់ជួល ពេលនោះមានជនសង្ស័យមា្នក់បានជិះម៉ូតូចេញពីមុខបន្ទប់ដែលជនរងគ្រោះចតទុកនៅមុខបន្ទប់ជួល។ ឃើញដូច្នេះម្ចាស់ម៉ូតូក៏ស្រែកថាចោរៗ ផ្អើលអ្នកជិតខាងជួយដេញក៏ជួបកម្លាំងល្បាតតាមឃាត់ខ្លួនជនសង្ស័យបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទួលសងែ្ក១ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖