ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (តាមបញ្ញើអីវ៉ាន់) ភ្លាមកម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅចំណុចផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន៖
១-ក្រាមពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់
២-សំបកថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន
៣-កាបូបស្ពាយ ពណ៌ទឹកប៊ិច សំរាប់ទុកគ្រឿងញៀន ចំនួនមួយ។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើទៅឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សិលា