ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបែកពីនាយចឺម ពេលនេះហ្វាហ្វា កាន់តែសិចស៊ីខ្លាំងលើសដើម

ចែករំលែក៖

  ភ្នំពេញ៖ ថ្មីៗនេះទស្សនិកជនក្នុងចង្កោមអ្នកសិល្បៈមានការភ្ញាក់ផ្អើលក្រោយពីដឹងថាចំណងស្នេហ៍រវាងតារាសម្តែងស្រីសាច់ខ្ចី ហ្វាហ្វា បានបែកបាក់ចំណងស្នេហានឹងតារាចម្រៀងវ័យក្មេង នាយចឺម។ ចំណងស្នេហ៍ដែលទស្សនិកជនថាជាស្នេហារឹងមាំ មានការដឹងឮពីចាស់ទុំទាំងសងខាងនោះត្រូវបានរង្គោះរង្គើហើយ។ ភាពរង្គោះរង្គើនេះគឺក្រោយពីនាយចឺមបានទៅស្និទ្ធនឹងតារាសម្តែងស្រី សេង សុខឃីម ថែមទាំងបានប្រកាសចំណងស្នេហ៍ដោយបើកចំហដោយការដាក់Relationship លើបណ្តាញសង្គមទៀតផង។ 

  មិនបានផ្តេកផ្តួលបញ្ចេញសារDrama ខូចចិត្តដ្បិតព្រាត់ស្នេហ៍នោះឡើយ តែហ្វាហ្វា បានទាំងបញ្ចេញសារលើកទឹកចិត្តខ្លួនឯងអមដោយរូបភាពសិចស៊ីជាច្រើនសន្លឹកបន្តបន្ទាប់ស្ទើររាល់ថ្ងៃដែលគេមើលខាងក្រៅអាចយល់ថានាងមិនបានខូចចិត្តនឹងរឿងរ៉ាវស្នេហានោះឡើយ។       ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុដែលនៅពីក្រោយការបែកបាក់ចំណងស្នេហារបស់សិល្បករមួយគូនេះនៅឡើយទេ។ សិល្បការិនីម្នាក់ដែលជាអ្នកជិតដិតនឹងហ្វាហ្វាបានលើកឡើងថា មិនមែនហ្វាហ្វាមិនពិបាកចិត្តទេ ព្រោះកន្លងទៅនាងក៏ស្រលាញ់នាយចឺមខ្លាំងណាស់ដែរទើបនាងហ៊ានចេញមុខប្រកាសស្នេហ៍ជាសាធារណៈ ប៉ុន្តែនាងចង់បង្ហាញភាពរឹងមាំសម្រាប់អ្នកគាំទ្រនិងរំពឹងថានាងអាចធ្វើចិត្តបាននៅថ្ងៃខាងមុខនេះ ហើយនាងក៏មិនខ្វះបុរសៗតាមស្នេហ៍នាងនោះដែរ ខណៈដែលនាយចឺមត្រូវបានអ្នកសិល្បៈ និងទស្សនិកជនធ្លាប់បានស្គាល់ថាជាតារាសម្បូរស្នេហ៍នឹងតែងតែលេចចេញដំណឹងស្នេហ៍មិនដាច់ជាមួយនារីមួយចំនួន។ 

  គួរបញ្ជាក់ដែរថា ចំណងស្នេហារវាងតារាចម្រៀងនាយចឺម នឹងតារាសម្តែងហ្វាហ្វា ត្រូវបានទម្លាយឡើងរយៈពេល៣ឆ្នាំចុងក្រោយនេះបន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាក្រោមការដឹងឮពីចាស់ទុំទាំងសងខាង ហើយកន្លងទៅអ្នកទាំងពីរក៏បានចូលរួមសម្តែងក្នុងបទចម្រៀងរួមគ្នាជាច្រើនហូរហែផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖