ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២១ ក្នុងនោះតាមការវាយតម្លៃពាក់កណ្ដាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ ស្មានថាមានកំណើនក្នុងអត្រា២,៤%ហើយត្រូវបានព្យាករថានឹងងើបឡើងវិញនៅឆ្នាំ២០២២ ដោយត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដែលធ្វើឱ្យផ.ស.ស.ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤.១៦២ប៊ីលានរៀល សមមូលនឹងប្រមាណ ៣០៥៤៤លានដុល្លារអាមេរិក ស្របពេលដែល ផ.សស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៨៤១ដុល្លារ អាមេរិក បើប្រៀបធៀបនឹង ១.៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ កំណើននេះត្រូវបានគាំទ្រ ដោយការងើបឡើងវិញនវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងឆ្នាំ២០២២ ដូចជា៖ វិស័យឧស្សាហកម្ម មានកំណើន៧,៨% (៥,៧% ក្នុងឆ្នាំ២០២១). វិស័យសេវាកម្មមានអត្រាកំណើន៤,១% (០,៣% ក្នុងឆ្នាំ២០២១) និង វិស័យកសិកម្មមានអត្រាកំណើន១,១% (១,៤% ក្នុងឆ្នាំ២០២១)។
នៅក្នុងឆ្នាំ២០២២ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងកម្រិតអាច គ្រប់គ្រងបានក្នុងអត្រា២,៨%, អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកត្រូវបានប៉ាន់ស្មាន ថានឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥រៀលក្នុងមួយដុល្លារអាមេរិក, ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៣,១%នៃផ.ស.ស. ដោយឡែកទុន បម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងកើនឡើងដល់ ២២ ១២០លានដុល្លារអាមេរិក ដែលធានា ការនាំចូលបាន១០,១ខែ។
ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៨% ក្នុងបរិបទនៃការកើនឡើងនូវភាពមិន ប្រាកដប្រជាទាំងក្នុងនិងក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញអនុវត្តយុទ្ធសាស្ត្រស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយមិន ត្រឹមតែផ្តោតលើការស្ដារសដ្ឋកិច្ចនិងជីវភាពរស់នៅប្រជាជនឱ្យបានឆាប់រហ័សប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងដើម្បីធានាឱ្យញអន្ធពរអភិឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ និរន្តរភាព និងបរិយាបន្ន ក្នុងរយៈពេលវែងផងដែរនិយាយលើសសរស្ដម្ភចំនួនបីគឺ៖១-ការស្តា ២-ការកែទម្រង់ និង ៣-ការកសាងភាពធន់៕
ដោយ៖ សុខ ខេមរា