ភ្នំពេញ៖ រហូតដល់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៤៤នាក់ (ឆ្លងសហគមន៍: ១១២ និង នាំចូល: ៣២) និងមានជាសះស្បេីយ ២៧៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៧៦៤៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១២៦៥៨នាក់ និង ស្លាប់ថ្មី ១០ (មិនបានចាក់វ៉ាក់សាំងទាំង១០នាក់) សរុបស្លាប់ ២៧២៥នាក់ ។ សូមបន្តអនុវត្តន៌៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2584278 ស្មេីនឹង 152105 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។
ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ៖ សុខ ខេមរា