ទម្រង់លេងដ៏ល្អនាពេលថ្មីៗនេះរបស់កីឡាករ Luis Diaz មិនទាន់បានកត់សម្គាល់ក្លិបជុំវិញទ្វីបអឺរ៉ុបនោះទេ ហើយក្លិបដែលមានជាងគេបំផុតក្នុងពិភពបាល់ទាត់គឺ Newcastle United បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរសម្រាប់កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។
Diaz បានស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុង៨ប្រកួតនៅ Primeria Ligaខណៈដែលក្រុម Porto ឈរនៅពីក្រោយក្រុមលេខ១ Benfica តែមួយពិន្ទុប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរកីឡាករវ័យ ២៤ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះជាមួយនឹងក្រុម AC Milan ក្នុងជ័យជម្នះ ១-០ ។
ក្លិប Newcastle កំពុងរៀបចំសំណើចំនួន ៨០ លានអឺរ៉ូសម្រាប់ Luis Diaz ដែលជាលក្ខខណ្ឌនៃការដោះលែងនៅក្នុងកិច្ចសន្យារបស់កីឡាករ ខណៈដែលពួកគេចង់កសាងក្រុមរបស់ពួកគេនៅក្នុងខែមករាដោយត្រូវទិញកីឡាករថ្មីចូល។
ម្ចាស់ក្លិប Newcastle លោក Mohammed bin Salman កំពុងស្វែងរកការចុះហត្ថលេខាសំខាន់ៗជាច្រើនសម្រាប់ក្លិបនៅចន្លោះពេលនេះដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ជាការពិតណាស់តម្លៃ៨០ លានអឺរ៉ូនឹងមិនមែនជាបញ្ហាសម្រាប់ Newcastle ទេ ដោយសារតែមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតមានទុនបម្រុងសាច់ប្រាក់ជាង ៣៥០ ពាន់លានអឺរ៉ូឯណោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)