ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយថា គាត់ចង់ចំណាយពេលនៅសល់នៃអាជីពរបស់គាត់ជាមួយក្រុមហង្សក្រហម Liverpool ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវ័យ២៩ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី១៣៧គ្រាប់ក្នុង ២១៤ ប្រកួតសម្រាប់ក្រុមហង្សក្រហមចាប់តាំងពីផ្ទេរពីក្លិប Roma ក្នុងតម្លៃ ៣៤ លានផោនកាលពីឆ្នាំ ២០១៧ រួមទាំងរកបាន១២ គ្រាប់នៅរដូវកាលនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករលេចធ្លោមួយនេះនៅក្រុម Liverpool នឹងអស់នៅចុងរដូវកាលក្រោយ។
Salah បានបន្តថា “វាមិនអាស្រ័យលើខ្ញុំទេ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំ ខ្ញុំចង់ស្នាក់នៅរហូតដល់ថ្ងៃចុងក្រោយនៃអាជីពបាល់ទាត់របស់ខ្ញុំ។ វាមិនមែននៅក្នុងដៃរបស់ខ្ញុំទេ វាអាស្រ័យលើអ្វីដែលក្លិបចង់បាន”។
គាត់បានបន្ថែមថា “នៅពេលនេះ ខ្ញុំមិនបានឃើញខ្លួនឯងធ្លាប់លេងជាមួយ Liverpool ទេ។ វាពិបាក ខ្ញុំមិនចង់និយាយអំពីវាទេ ប៉ុន្តែវានឹងធ្វើឱ្យខ្ញុំសោកសៅខ្លាំង”។
Salah បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្រុម Al Mokawloonនៅក្នុងប្រទេសកំណើតរបស់គាត់ ហើយធ្លាប់លេងនៅក្លិប Basel, Chelsea, Fiorentina និង Roma មុនពេលចូលរួមជាមួយក្រុមហង្សក្រហម។
សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool នឹងត្រូវទៅជួបក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ ខណៈ Salah កំពុងសម្លឹងរកគ្រាប់បាល់ក្នុងការប្រកួតទី១០ជាប់ៗគ្នារបស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)